About Us

សូមស្វាគមន៍ មកកាន់សាលារៀនអនឡាញន៍ខ្មែរដែលផ្តល់នូវចំណេះដឹងនិងជំនាញដែលធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុង នូវសុភមង្គលនៃជីវិតដែលពោពេញទៅដោយទ្រព្យសម្បត្តិដែលជាក្តីស្រមៃរបស់មនុស្សទំាងអស់នៅលើផែនដីនេះ។រាល់ផលដែលកើតឡើងក្នុងលោកយើងនេះមិនមែនជាការចៃដន្យទេ តែជាផែនការដែលត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ ហើយអ្វីទាំងអស់នឹងកើតមានឡើងគឺដោយសារកំលាំងឥទ្ធិពលនៃការស្រូបទាញដែលជាជំនឿនិងក្តីស្រឡាញ់សម្រាប់ជីវិត។ បើសិនជាអ្នកធ្វើការផ្លាស់ប្តូរអ្វីៗវានឹងផ្លាស់ប្តូរទៅតាមនោះដែរ។​យើងមិនចាំបាច់ធ្វើការផ្តាស់ប្តូរអ្វីៗដែលនៅខាងក្រៅនោះទេគឺគ្រាន់តែធ្វើការផ្លាស់ប្តូរអ្វើដែលនៅខាងក្នុងបានហើយ។

គឺត្រូវធ្វើការផ្លាស់ប្តូរនូវអត្តចរិកនិងជំនាញ់ផ្សេងៗ។ដើម្បីឆ្លើយតបទៅនិងទីផ្សារការងារបច្ចូប្បន្ន យើងមិនអាចមានតែជំនាញតែមួយនោះទេគឺត្រូវមានជំនាញច្រើន។ដូច្នោះដើម្បីធ្វើការផ្លាស់ប្តូរយើងត្រូវធ្វើការចាប់ផ្តើមនិងធ្វើវា។លោកអ្នកអាចរៀនសូត្រនូវគំនិតណាមួយក្នុងគេហទំព័រនេះ សូមកុំគ្រាន់តែរៀនដើម្បីឲ្យយបានដឹង។គ្មានអ្វីៗថ្មីឡើយ ចូរយកវាទៅអនុវត្តជាមួយនឹងជីវិតរបស់លោកអ្នក។ ចូរកត់ត្រា ចូរសរសេរគំនិតផ្ទាល់របស់លោកអ្នកនៅក្នុងសៀវភៅ។ សូមធ្វើឲ្យការសិក្សានេះក្លាយជាចំនុចផ្លាស់ប្តូរជីវិតរបស់អ្នក។ មេរៀនដែលបានជួយខ្ញុំភាគច្រើនបំផុត គឺជាមេរៀនដែលខ្ញុំយកវាមកអនុវត្ត មិនមែនគ្រាន់តែអានប៉ុណ្ណោះឡើយ។ ~ សាក់ សុខា

No comments:

Post a Comment