Friday, April 7, 2023

ការអប់រំពិតប្រាកដគឺអប់រំមនុស្សឲ្យចេះគិតត្រឹមត្រូវ

លោក Martin Luther King Jr. បានលើកឡើងថា មុខងារនៃការអប់រំមិនមែនគ្រាន់តែចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនឱ្យមនុស្សចេះគិតឱ្យបានស៊ីជម្រៅ និងត្រឹមត្រូវផងដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពក្នុងការគិតយ៉ាងស៊ីជម្រៅ និងត្រឹមត្រូវអំពីពិភពលោកជុំវិញយើង ដូច្នេះយើងអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ភាពវៃឆ្លាតបូករួមនឹងអត្តចរិត គឺជាគោលដៅនៃការអប់រំពិត ព្រោះវាមិនទាន់គ្រប់គ្រាន់ទេបើគ្រាន់តែមានចំណេះដឹង។ យើងក៏ត្រូវមានប្រាជ្ញា និងត្រីវិស័យនៃសីលធម៌ ដើម្បីប្រើប្រាស់ចំណេះដឹងនោះឱ្យបានល្អ។ ប្រភពពីសម្រង់សំដីរបស់អ្នកដឹកនាំ A-Z Quotes

ចូរកុំជឿអ្វីដែលអ្នកបានអាន

"
មិនថាអ្នកអានវានៅទីណាទេ ឬអ្នកណាបាននិយាយវានោះទេ។ចូរកុំទាន់ជឿទោះបីគ្រូរបស់អ្នកឬមនុស្សដែលអ្នកគោរពបំផុតបាននិយាយប្រាប់ក៏ដោយឬទោះ​បី​ជា​ខ្ញុំបាន​និយាយប្រាប់អ្នកក៏ដោយលុះត្រាតែវាយល់ស្របនឹងហេតុផលផ្ទាល់ខ្លួនរបស់អ្នកនិងសុភវិនិច្ឆ័យផ្ទាល់ខ្លួនរបស់អ្នក” ~ ព្រះពុទ្ធ ពាក្យឱវាទនេះព្រះពុទ្ធបានទូន្មានអប់រំ និងលើកទឹកចិត្តមនុស្សឱ្យចេះគិតដោយខ្លួនឯង ដោយចេះស្វែងរកការពិតចំពោះគំនិត និងបទពិសោធន៍របស់ពួកគេផ្ទាល់។ ពាក្យទូន្មាននេះបានណែនាំថាយើងមិនគួរដើរតាមឬជឿតាមអ្នកដទៃដោយងងឹតងងុលនោះទេ។ ប៉ុន្តែផ្ទុយទៅវិញចូរសាកល្បងស្វែងរក "ការពិត"ដោយប្រើសតិនិងគំនិតប្រាជ្ញារបស់អ្នកចំពោះពាក្យពេចន៍និងទង្វើរបស់អ្នកដទៃដែលអាចផ្ទុយនឹងការពិតនិងសាកល្បងគិតដោយចេះប្រើបទពិសោធន៍ផ្ទាល់របស់អ្នក ហើយជឿជាក់លើប្រាជ្ញារបស់អ្នកផ្ទាល់។បើបញ្ហានោះវាសមហេតុសមផលតាមបែបវិទ្យាសាស្ត្រនិងពិតសម្រាប់អ្នកនិងអ្នកដទៃចូរជឿវាចុះ។