Friday, April 7, 2023
ចូរកុំជឿអ្វីដែលអ្នកបានអាន
"មិនថាអ្នកអានវានៅទីណាទេ
ឬអ្នកណាបាននិយាយវានោះទេ។ចូរកុំទាន់ជឿទោះបីគ្រូរបស់អ្នកឬមនុស្សដែលអ្នកគោរពបំផុតបាននិយាយប្រាប់ក៏ដោយឬទោះបីជាខ្ញុំបាននិយាយប្រាប់អ្នកក៏ដោយលុះត្រាតែវាយល់ស្របនឹងហេតុផលផ្ទាល់ខ្លួនរបស់អ្នកនិងសុភវិនិច្ឆ័យផ្ទាល់ខ្លួនរបស់អ្នក” ~ ព្រះពុទ្ធ
ពាក្យឱវាទនេះព្រះពុទ្ធបានទូន្មានអប់រំ និងលើកទឹកចិត្តមនុស្សឱ្យចេះគិតដោយខ្លួនឯង ដោយចេះស្វែងរកការពិតចំពោះគំនិត និងបទពិសោធន៍របស់ពួកគេផ្ទាល់។ ពាក្យទូន្មាននេះបានណែនាំថាយើងមិនគួរដើរតាមឬជឿតាមអ្នកដទៃដោយងងឹតងងុលនោះទេ។ ប៉ុន្តែផ្ទុយទៅវិញចូរសាកល្បងស្វែងរក "ការពិត"ដោយប្រើសតិនិងគំនិតប្រាជ្ញារបស់អ្នកចំពោះពាក្យពេចន៍និងទង្វើរបស់អ្នកដទៃដែលអាចផ្ទុយនឹងការពិតនិងសាកល្បងគិតដោយចេះប្រើបទពិសោធន៍ផ្ទាល់របស់អ្នក ហើយជឿជាក់លើប្រាជ្ញារបស់អ្នកផ្ទាល់។បើបញ្ហានោះវាសមហេតុសមផលតាមបែបវិទ្យាសាស្ត្រនិងពិតសម្រាប់អ្នកនិងអ្នកដទៃចូរជឿវាចុះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment